Solo again and again and again ពេលនេះត្រូវរលាយខ្សល់ដូចអំបិលត្រូវទឹក ខណៈពេលដែលលោកវណ្ណដាលេងមួយក្បាច់ធ្វើអោយទស្សនិកជនរង់ចាំខកបំណងតែម្តងជាមួយនឹងការបោះពាក្យថានឹងគ្រោងចេញបទចម្រៀងថ្មី អាចនឹង Solo ជំនាន់ទី៣! ជំនួសមកវិញលោកវណ្ណដាបែរជាទំលាក់រូបភាពមួយចំនួនជាមួយក្រុមគ្រួសារយ៉ាងរីករាយបូករួមជាមួយការ Release Nothing។ នៅលើcommentនៃការផុសដដែលនោះលោកក៏បានបញ្ជាក់ថាឆ្នាំនេះសុំចំណាយពេលជាមួយក្រុមគ្រួសារម្តងហើយ ហើយបើទស្សនិកជនចង់ស្តាប់បទចម្រៀងថ្មីអាចចូលទៅស្តាប់បទរបស់លោកវណ្ណថាន និងក្រុម Polarix បាន។
ក្រុមហ៊ុនបារមីហាក់ដូចជាកំពុងលួងចិត្តហ្វេនដោយបញ្ចេញបទថ្មីពី Polarix និងលោកវណ្ណថានមកផ្គួបចូលគ្នាទៅហើយជំនួសលោកវណ្ណដា ដោយថ្មីៗនេះផងដែរក្រុម Polarix បានទំលាក់ចំរៀងថ្មីៗចំនួនពីរបទបន្តបន្ទាប់គ្នាភ្លាមៗដែលមានដូចជាបទ«ដោះលែង» និង«DRINKS UP» ថែមទៀត ខណៈដែលលោកវណ្ណថានទើបតែចេញបទចម្រៀង«Bottle or Bae» រឺហៅម្យ៉ាងទៀតថា«ដបក៏បានអូនក៏បាន» ផងដែរ។ ការ Prank របស់លោកវណ្ណដាម្តងនេះ មិនបានធ្វើអោយទស្សនិកជនខកចិត្តកើតក្តីខេខឹងនោះទេ ផ្ទុយមកវិញមានតែអាណិតលោកវណ្ណដាខ្លោចចិត្ត និងចូលរួមអបអរសាទរដែលលោកវណ្ណដាទីបំផុតមានពេលវេលាចំណាយជាមួយក្រុមគ្រួសារនៅក្នុងឳកាសឆ្លងឆ្នាំនេះផងដែរ។ ជាការពិតទៅលោកវណ្ណដាពិតជាបានសូឡូមែន គឺ Solo ជាមួយ Family របស់លោកតែប៉ុណ្ណោះ។