តើទស្សនិកជនទាំងអស់គ្នាចង់ដឹងទេថាប្រភេទកាសដែលលោកវណ្ណដា និងលោកជីដេវីតធ្លាប់ថតពាក់នោះគឺជាម៉ូឌែលអ្វី? អ្នកទាំងពីរពិតជាមានរសនិយមដូចគ្នាមែន នេះគឺជាម៉ូឌែលតែមួយដែលមានឈ្មោះថា Apple Airpods Max មានតំលៃ ៥៤៩ដុល្លា ត្រូវបានដាក់លក់ដំបូងនៅក្នុងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរនៅក្នុងពេលខាងមុខនេះក្រុមហ៊ុន Apple ក៏មានគំរោងបញ្ចេញ Airpods Max Second Generation នៅក្នុងស៊េរីនេះ ដែលហៅថាAirpods Max 2 នៅចុងឆ្នាំ២០២៣ឆ្នាំក្រោយនេះផងដែរ។ Apple Airpods Max ត្រូវបានចាត់ទុកជាប្រភេទកាសប៊្លូធូ Noise-Cancelling ដ៏ទំនើបមួយមានតម្លៃថ្លៃជាងគេបង្អស់នៅក្នុងចំណោមប្រភេទកាសដទៃទៀតរបស់ក្រុមហ៊ុន Apple ផងដែរ ដែលអាយដលទាំងពីររបស់យើងបានជ្រើសរើសប្រើប្រាស់វា។
តើចំនុចពិសេសលេចធ្លោអ្វីខ្លះធ្វើអោយលោកវណ្ណដា និងលោកជីដេវីតសំរេចចិត្តទិញវាប្រើប្រាស់ដូចគ្នា? ក្រុមហ៊ុន Apple ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ជាមួយនឹងបច្ចេកវិទ្យាទំនើប និងទាន់សម័យ តែងតែបានក្លាយជាជម្រើសឆ្លាសវៃ និងពេញនិយមសំរាប់មនុស្សនៃសម័យកាលបច្ចេកវិទ្យានេះ។ ក្នុងនាមជាអ្នកសិល្បៈមួយរូបបង្កើតតន្រ្តីជាសោភ័ណជីវិត ការប្រើប្រាស់កាសគុណភាពល្អមួយគឺជាអ្វីដែលពួកគេចាំបាច់ត្រូវការ។ ចំណែក Apple Airpods Max នេះគឺអាចនិយាយបានថាជាជម្រើសលំដាប់ឈានមុខគេសំរាប់អ្នកទាំងពីរហើយជាមួយនឹង Spatial Audio ក៏ដូចជា Transparency Mode ដែលអនុញ្ញាតអោយលឺសំលេងជុំវិញ Solid Battery life, ងាយស្រួលភ្ជាប់ទៅនឹង Apple Gear ផ្សេងៗទៀតបាន និងអាចបត់កាសត្រង់ត្រចៀកងាយស្រួលទុកដាក់តាមខ្លួនបានទៀតផង។ ពណ៌ស និងឡូយបំផុតក្នុងចំណោម៥ពណ៌ដែលមាន ឃើញថារសនិយមរបស់តារារ៉េបដ៏ល្បីទាំងពីររូបនេះពិតជាមានខ្សែភ្នែកមុតល្អដូចគ្នាមែន។ ចុះអ្នកទាំងអស់គ្នាវិញបើសិនជាមានកាសប្រភេទនេះមួយនៅក្នុងផ្ទះ។ តើនឹងស្តាប់បទរបស់វណ្ណដា ឬ ជីដេវីត or Both? Let me know in the comment below!