BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារារ៉េបសម្បូរស្នេហ៍​​​ប្រចាំកម្ពុជា MC Bull Comebacks ជាមួយ “ដាច់ហ្វ្រាំង Brake”

ថ្ងៃសុក្រ, 06 ខែមករា 2023 13:53  BeeTube News

2023-01-06 13.48.04

គូចម្រៀង Diss Track នៅកម្ពុជាមហាជនជាច្រើនត្រឹមចាប់អារម្មណ៍លោកជីដេវីត និងលោកវណ្ណដាប៉ុណ្ណោះ ដោយមើលរំលងគូ Diss Track ចំនុចរសើបមួយគូទៀតដែលជា MC Bull និង Bros La នៃក្រុម CG ផងដែរ។ នៅកាលពីពេលថ្មីៗនេះដោយលោក MC Bull ទើបតែទំលាក់បទ Diss Track ថ្មីម្តងទៀតទើបធ្វើអោយគាស់រំលើកអតីតកាលនៃសង្គ្រាម Diss Track របស់ទាំងពីរឡើងវិញដល់មហាជនបានជ្រួតជ្រាប ក្រោមចំរៀងមួយបទដែលមានចំណងជើងថា«ដាច់ហ្វ្រាំង»។ 

បទចម្រៀង«ដាច់ហ្វ្រាំង» នេះត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះនៅលើឆាណែលយូធូប និងហ្វេសប៊ុកផ្លូវការរបស់លោក MC Bull ផងដែរ។ លោក MC Bull ទៀតសោតក៏បានចេញមុខទទួលស្គាល់នូវការ Comeback ចម្រៀង Diss Track របស់លោកទៅកាន់Bros Laផងដែរដោយលោកបានលើកឡើងថាបើតាំងខ្លួនធ្វើ Diss Track យើងប្រកួតប្រជែងគ្នាតាមសមត្ថភាពចម្រៀងទៅ។ គួរបញ្ជាក់ផងដែររំលឹកទៅកាន់បទចាស់ៗនៃសង្គ្រាម Diss Track របស់ពួកគេមានដូចជា​​​ បទខឹង​​​ បទកំពិសបង្កង បទជិះជាន់ បទអ៊ឹមស៊ីអាចម៌ និងបទញ៉ោះរបស់ Bros La និងបទប៉ះសេ បទចាស់ទំនើង បទកាំភ្លើងដៃឆ្វេងរបស់លោក MC Bull ជាដើម។

2023-01-06 13.48.21

កត់សម្គាល់ឃើញថាសង្គ្រាមរបស់អ្នកទាំងពីរនេះបានចាប់ផ្តើមមកជាយូរណាស់មកហើយ និងបានអូសបន្លាយមកទល់ពេលនេះដូចជារងើកភ្លើងក្តៅងំបង្កាត់ឡើងវិញគ្មានទីបញ្ចប់។ សង្គ្រាមនេះផងដែរក៏ហាក់ដូចជារវាងលោក MC Bull ប៉ះសង្គ្រប់ជាមួយនឹងក្រុម CG ទាំងមូលតែម្តងដែលធ្វើអោយហ្គេម Diss Track នេះកាន់តែជក់ចិត្តដែលចៀសមិនផុតធ្វើអោយមានការផ្ទុះសួរឡើងអ្វីទៅជាមួលហេតុធ្វើអោយជម្លោះរវាងអ្នកទាំងពីរ?

យោងទៅតាមការបកស្រាយរបស់លោក MC Tola ដែលជាអតីតសមាជិករួមក្រុម MBT ជាមួយនឹងលោក MC Bull បានអោយដឹងថាក៏ព្រោះតែដើមចមមកពីលោក MC Tola ត្រូវបែកចេញពីក្រុមនេះ រួចមកក៏បន្តមានរឿងយល់ច្រលំនឹងគ្នាខ្លះៗដោយលោក MC Tola បានលើកយកបទ«ចាក់សាំង»របស់អ្នកទាំងពីរទៅសម្តែងនៅក្នុងកម្មវិធីមួយជាមួយនឹង Bros La ដោយលោកធ្លាប់សន្យាថានឹងមិនច្រៀងបទនេះឡើងវិញជាដាច់ខាត។ យ៉ាងណាមិញមហាជនដែលកំពុងតាមដានរឿងនេះបានធ្វើការវាយតំលៃឡើងថាសិល្បៈ Diss Track របស់ពួកគេទាំងពីរថាមានការប្រកួតប្រជែងខ្លាំង ដោយ MC Bull ហាក់មានទិន្នន័យនិងពត៌មានក្នុងដៃជាច្រើនដើម្បីផ្តួលគូប្រកួត ចំនែក Bros La ក៏ធ្ងន់ខ្លាំងខាងប៉ារ៉ូលចម្រៀងស៊ីសងគ្នាបានយ៉ាងល្អ។

2023-01-06 13.48.08

2023-01-06 13.48.14

2023-01-06 13.48.18


 


ថ្ងៃសុក្រ, 06 ខែមករា 2023 13:53  BeeTube News