ក្រុមហ៊ុន Coca Cola តែងតែបានពាំនាំយកនូវ Marketing tool ថ្មីៗមកជានិច្ច មិនថាជា Trend ថ្មីៗជាមួយសិល្បករកំពុងពេញនិយមដូចជាលោក Kai កញ្ញាកញ្ចនា រឺលោក Sai និងកាលពីពេលកន្លងទៅនេះនៃរដូវកាល World Cup ផងដែរ។ នៅក្នុងទំព័រឆ្នាំថ្មី២០២៣នេះផងដែរ ក្រុមហ៊ុនកូកាកូឡាក៏បានបញ្ចេញជំហ៊ានបន្ទាប់ដោយបាននាំយកទូតសុឆន្ទៈថ្មីរបស់ខ្លួនម្នាក់ទៀតដោយមិនទាន់បង្ហាញអត្តសញ្ញាណមកអោយទស្សនិកជនធ្វើការទស្សន៍ទាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេ។ កាលពីល្ងាចថ្ងៃទី៥ ខែមករាកន្លងទៅនេះ ក្រុមហ៊ុន Coca Cola បានធ្វើការទំលាក់ផ្ទាំងរូបភាព Poster មួយសន្លឹកជាមួយនឹងសំនួរថា«តើអ្នកណានឹងក្លាយជាទូតសុឆន្ទៈរបស់កូកាកូឡា?»នៅលើរូបភាពបុរសអាថ៌កំបាំងម្នាក់។
ដោយការចូលរួមទស្សន៍ទាយនេះនឹងធ្វើអោយពួកគេអាចមានឳកាសឈ្នះនិងត្រូវបានជ្រើសរើសក្នុងចំណោម២០នាក់ដើម្បីជួបនឹងទូតសុឆន្ទៈរបស់ក្រុមហ៊ុនកូកាកូឡាថ្មីនេះផងដែរនៅក្នុងសន្និសិទកាសែតនៃការចុះកិច្ចព្រមព្រៀងជាទូតសុឆន្ទៈរបស់ភេសជ្ជៈកូកាកូឡាដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល។ តាមរយៈរូបរាង និងភិនភាគ រួមទាំងស្នាមសាក់ដែលបន្សល់នៅលើស្រមោលខ្មៅនោះ អាចធ្វើអោយមហាជនទាយដឹងបានយ៉ាងច្បាស់ថារូបលោកជានរណាដោយម្នាក់ៗបានធ្វើការខមមែនខាងក្រោមរួបភាពនោះជាមួយនឹងឈ្មោះថា «វណ្ណដា»។
ប៉ុន្តែនៅលើបណ្តាញសង្គមរបស់លោកវណ្ណដាវិញហាក់មិនបានបញ្ចេញប្រតិកម្មណាមួយគួរអោយកត់សម្គាល់នោះទេ។ ប៉ុន្តែនេះក៏សាងការចាប់អារម្មណ៍មួយផងដែរថាបើសិនលោកវណ្ណដាជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនកូកាកូឡា ចំណែកលោកជីដេវីតជាទូតសុឆន្ទៈរបស់ក្រុមStingតើនោះនឹងធ្វើអោយបណ្តាអ្នកគាំទ្ររបស់ពួកគេមានប្រតិកម្មយ៉ាងណាវិញ? ក្រុមហ៊ុនកូកាកួឡាប្រហែលជាចង់ដើរនៅលើគំរោងថ្មីដោយយកលោកវណ្ណដាធ្វើជា Marketing tool មួយសំរាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុន Sting នាពេលឆាប់ៗនេះ។ តើបណ្តាអ្នកជាវភេសជ្ជៈកូកាកូឡា រឺ Sting ដែលមានច្រើនលើសលប់ជាង?