BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វ៉ាក់សាំង Astra Zeneca ជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់កម្ពុជា 

ថ្ងៃអង្គារ, 15 ខែមីនា 2022 12:07  លាង ឡា

photo_2022-03-15_12-01-57 (1)

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល ហុងគ្រី បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នឹងគ្រោងធ្វើពិធីទទួលជាផ្លូវការនាពេលខាងមុខ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការ នឹង ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នាវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ 

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាន នាក់ ស្មើនឹង៩២,២៣ភាគរយ៕

photo_2022-03-15_12-01-46

photo_2022-03-15_12-01-53

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 15 ខែមីនា 2022 12:07  លាង ឡា