ក្រៅពីការងារសិល្បៈសិល្បករអាស៊ីក៏តែងតែចែករំលែកផ្នែកមួយនៃជីវិតឯកជននៅក្នុងសង្គម និងសិល្បៈផងដែរដែលជាផ្នែកមួយមិនអាចខ្វះគ្នាបានទេ។ ងាកក្រលេកមកមើលតារាចម្រៀងស្រីមួយរូបដែលជាម្ចាស់នៃបទល្បីៗដូចជាបទគ្រាប់ពេជ្រ ភ្លើង មានអ្នកថែរឺនៅ គេត្រូវគ្នាវិញហើយ អ្នកនាង Adda ក៏បានធ្វើការចែករំលែកជ្រុងមួយនៃជីវិតរបស់ខ្លួននៅលើបណ្តាញសង្គមផងដែរដោយបង្ហាញការថែសំរស់របស់នាងថ្វីត្បិតតែកំពុងនឹងត្រូវឆ្លងកាត់ការសំរាលកូននៅក្នុងពេលឆាប់ៗខាងមុខ។
មួយរយៈចុងក្រោយនេះ អ្នកនាង Adda បានចែករំលែករូបថតនៃដំណើរការពរពោះរបស់នាងជាច្រើននៅលើបណ្តាញសង្គម ដូចជាការចាក់មួក និងភួយដល់គ្រួសាររបស់នាង និងរូបថតនាងអោបទារកក្នុងផ្ទៃជាមួយនឹងស្វាមីជាដើម។ ហើយសំរាប់ការចែករំលែករួបចុងក្រោយនៃដំណើរពរពោះនេះគឺបញ្ចប់នៅក្នុងបន្ទប់មួយនៃមន្ទីរពេទ្យមួយកន្លែងនៃទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះដោយអ្នកនាង Adda បានបង្ហោះរូបថតជាមួយគ្រួសារដែលជាស្វាមីរបស់អ្នកនាងជាមួយនឹងស្នាមញញឹមក្នុងការរង់ចាំពេលវេលាសំរាលកូនមកដល់។ មិនតែប៉ុណ្ណោះអ្វីដែលគួរអោយចាប់អារម្មណ៍បំផុត Adda ក៏បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតទុកមុនពេលសំរាលកូនរបស់នាងមកដល់ដែលជាបទពិសោធន៍ដ៏ពិសេសមួយសំរាប់ស្រ្តីគ្រប់រូប។