BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រុស្ស៊ីព្រមានអាមេរិកនឹងផ្ទុះវិបត្តិមីស៊ីលគុយបា​ម្តងទៀត!

ថ្ងៃអង្គារ, 30 ខែកក្កដា 2024 15:57  BeeTube News

photo_1_2024-07-30_15-52-15

ប្រធានបទទាក់ទងពីប្រទេសរុស្ស៊ី និងគុយបាបានផ្ទុះឡើងម្តងទៀតនៅលើ Headline បណ្តាសារព័ត៌មាន ខណៈដែលនៅរយៈពេលមួយខែចុងក្រោយនេះ រុស្ស៊ីបានបង្កើនការយកចិត្តទុកដាក់ចំពោះប្រទេសគុយបា។ កាលពីខែមុន រុស្ស៊ីបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ប្រទេសគុយបាម្តងរួចមកហើយដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងប្រតិបត្តិការការទូត ខណៈកាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ រុស្ស៊ីក៏បានបន្តបញ្ជូននាវាចម្បាំងទាំង៣គ្រឿងរបស់ខ្លួនថែមទៀតទៅកាន់កំពង់ផែ Havana របស់ប្រទេសគុយបា។ បណ្តាប្រជាជនគុយបាបានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះទិដ្ឋភាពដ៏អស្ចារ្យនៃនាវាចម្បាំងរបស់រុស្ស៊ីទាំងនេះ ប៉ុន្តែដោយឡែកសម្រាប់ប្រទេសអាមេរិក និងប្រទេសលោកខាងលិចកំពុងបង្កើនការព្រួយបារម្ភដូចគ្នាចំពោះការរឹតបន្តឹងនៃចំណងមិត្តភាពរបស់ពួកគេ។ គួររំលឹកផងដែរ កាលពីពេលថ្មីៗនេះដូចគ្នា ប្រទេសអាមេរិកបានប្រកាសឡើងថា ខ្លួននឹងរៀបចំដំឡើងទីតាំងមីស៊ីលនៅក្នុងប្រទេសអាឡឺម៉ង់នៅក្នុងអំឡុងឆ្នាំ២០២៦ខាងមុខនេះ ដែលធ្វើអោយខាងប្រទេសរុស្ស៊ីផ្ទុះការស្រែកប្រកាសឡើងថា សូមព្រមានដល់អាមេរិក បើធ្វើបែបនេះ ប្រយ័ត្នវិបត្តិមីស៊ីលគុយបានឹងកើតឡើងម្តងទៀតដូចសម័យសង្គ្រាមត្រជាក់! តើទស្សនិកជនមានចាំបានទេ តើមានរឿងអ្វីកើតឡើងនៅក្នុងព្រឹត្តិការណ៍វិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២? 

photo_2_2024-07-30_15-52-15

កាលពីក្នុងអំឡុងឆ្នាំនោះផងដែរ ប្រទេសរុស្ស៊ីបានដាក់ទីតាំងមីស៊ីលនុយក្លេអ៊ែរនៅក្នុងប្រទេសគុយបាដែលជាប្រទេសកោះមួយស្ថិតនៅអាមេរិកកណ្តាលដើម្បីការពារប្រទេសគុយបាកុំអោយសហរដ្ឋអាមេរិកចូលឈ្លានពានបាន ខណៈនោះផងដែរប្រធានាធិបតីអាមេរិកលោក Kennedy បានស្វែងរកឃើញនូវទីតាំងសំងាត់មួយនេះតាមរយៈយន្តហោះស៊ើបការណ៍របស់អាមេរិក បន្ទាប់មកលោកក៏បានបញ្ជាអោយកងនាវាអាមេរិកបើកចូលហ៊ុំព័ទ្ធនូវទីតាំងនោះ ដើម្បីរារាំងកុំអោយរុស្ស៊ីចូលផ្គត់ផ្គង់នូវគ្រឿងសំភារៈផ្សេង។ នៅសម័យសង្គ្រាមត្រជាក់នោះផងដែរ មហាអំណាចទាំងពីរស្ទើរតែផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរទៅហើយ។ ប៉ុន្តែតាមរយៈការចរចាសំងាត់ រុស្ស៊ី និងសហរដ្ឋអាមេរិកក៏ឈានដល់ការដោះដូរមួយ គឺរុស្ស៊ីទាមទារអោយអាមេរិកបញ្ឈប់ការចូលឈ្លានពានគុយបា ជំនួសមកវិញរុស្ស៊ីនឹងដកទីតាំងមីស៊ីលរបស់ខ្លួនក្នុងប្រទេសគុយបា ចំណែកអាមេរិកក៏ត្រូវដកទីតាំងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួននៅក្នុងប្រទេសទួរគីដូចគ្នា។ ម្ល៉ោះហើយលុះឈានចូលមកដល់ឆ្នាំ២០២៤នេះ ស្របពេលដែលអាមេរិកប្រកាសឡើងថានឹងរៀបចំទីតាំងមីស៊ីលនៅប្រទេសអាល្លឺម៉ង់​​​ រុស្ស៊ីក៏ព្រមានឡើងយ៉ាងដូច្នេះ ខណៈដែលខ្លួនក៏កំពុងរឹតបន្តឹងចំណងមិត្តភាពជាមួយប្រទេសគុយបាទាំងផ្នែកសេដ្ឋកិច្ច និងចំណងការទូត។ បច្ចុប្បន្នរុស្ស៊ីបានលក់ប្រេងដល់ប្រទេសគុយបា ខណៈគុយបាក៏តែងតែបានការពាររុស្ស៊ីខាងផ្នែកការទូត ជាពិសេសទាក់ទងនឹងជំលោះអ៊ុយក្រែន។

photo_3_2024-07-30_15-52-15


 


ថ្ងៃអង្គារ, 30 ខែកក្កដា 2024 15:57  BeeTube News