1. ចិនព្រមានផលវិបាកលើសកម្មភាពនាវាចម្បាំងអាមេរិច
ប្រទេសចិនបានគំរាមកំហែងអំពី "ផលវិបាក" យ៉ាងធ្ងន់ធ្ងរកាលថ្ងៃសុក្រនេះ បន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកនាវាពិឃាតជុំវិញប្រជុំកោះ Paracel ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាថ្ងៃទីពីរជាប់ៗគ្នានៅក្នុងទង្វើមួយដែលទីក្រុងប៉េកាំងបានអះអាងថាជាការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។ ការព្រមាននេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះខណៈដែលទីក្រុងវ៉ាស៊ីនតោនបានរុញច្រានជំហរអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដែលខ្លួនទាមទារស្ទើរតែទាំងស្រុង។ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកនាវាពិឃាត USS Milius នៅជិតប្រជុំកោះ Paracel ប្រទេសចិនបាននិយាយថា កងទ័ពជើងទឹក និងទ័ពអាកាសរបស់ខ្លួនបានបង្ខំនាវាអាមេរិកឱ្យទៅឆ្ងាយដែលជាការអះអាងមួយដែលយោធាអាមេរិកបានបដិសេធចោល។ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានបើកកប៉ាល់ម្តងទៀតនៅតំបន់ជុំវិញប្រជុំកោះ ដែលត្រូវបានកាន់កាប់ដោយចិន ប៉ុន្តែក៏ទាមទារដោយតៃវ៉ាន់ និងវៀតណាមផងដែរ ដែលជាផ្នែកមួយហៅថា"សេរីភាពនៃប្រតិបត្តិការនាវាចរ"ដែលមិនចាំបាច់ទាមទារការរឹត ត្បិតសេរីភាពនាវាចរពីប្រទេសទាំងបីជាមុនដើម្បីជូនដំណឹងឬសុំការអនុញ្ញាតមុនពេលនាវាយោធាបើកឆ្លងកាត់។ កងកម្លាំងអាមេរិកបច្ចុប្បន្នប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងជារៀងរាល់ថ្ងៃ ដោយមានវត្តមានជាងមួយសតវត្សមកហើយ។ ចិនតែងតែឆ្លើយតបដោយកំហឹង និងការចោទប្រកាន់អាមេរិកពីការជ្រៀតជ្រែកក្នុងកិច្ចការអាស៊ីនិងរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ ការអះអាងរបស់ប្រទេសចិនជារឿយៗបាននាំឱ្យវាមានជម្លោះជាមួយប្រជាជាតិផ្សេងទៀតនៅក្នុងតំបន់ផងដែរហើយអ្នកការទូតហ្វីលីពីនត្រូវបានគេរំពឹងថានឹងបញ្ចេញការតវ៉ាមួយចំនួននៅថ្ងៃសុក្រនេះជុំវិញពីការដាក់គោលដៅនាពេលថ្មីៗនេះរបស់ចិនលើនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនជាមួយនឹងឡាស៊ែរយោធាដ៏មានឥទ្ធិពលនិងអាកប្បកិរិយាឈ្លានពានផ្សេងទៀត។
2. កូរ៉េខាងជើង សាកល្បងដ្រូន វាយប្រហារក្រោមទឹក ដែលអាចបង្កើត "រលកយក្សស៊ូណាមិ"
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានអះអាងថាប្រទេសកូរ៉េខាងជើងបានសាកល្បងដ្រូនវាយប្រហារក្រោមទឹកថ្មីមួយដែលអាចបង្កើតរលកយក្សស៊ូណាមិវិទ្យុសកម្ម។ ដ្រូនដែលមានសមត្ថភាពនុយក្លេអ៊ែរនេះ ត្រូវបានដាក់ឱ្យដំណើរការនៅសប្តាហ៍នេះ នៅឯឆ្នេរសមុទ្រ Riwon County ក្នុងខេត្ត South Hamgyong ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ដ្រូននេះបានទៅដល់គោលដៅរបស់ខ្លួននៅឯឈូងសមុទ្រ Hongwon ដែលជាកន្លែងវាបានបំផ្ទុះក្បាលគ្រាប់សាកល្បងរបស់ខ្លួន ដោយបានស្ថិតនៅក្រោមទឹកអស់រយៈពេលជាង 59 ម៉ោងក្នុងជម្រៅ 80 ទៅ 150 ម៉ែត្រ។ ដ្រូននេះមានឈ្មោះថា Unmanned Underwater Attack Craft 'Haeil' ដោយ Haeil មានន័យថា រលកយក្សស៊ូណាមិ។ វាត្រូវបានបង្កើតឡើងដើម្បីលួចលាក់នៅលើកងនាវាចម្បាំង និងកំពង់ផែរបស់សត្រូវ មុនពេលឈានទៅដល់ការបំផ្ទុះក្រោមទឹកដែលបង្កើតរលកវិទ្យុសកម្ម។ KCNA បាននិយាយថា ការធ្វើតេស្តនេះពិតជា"បានផ្ទៀងផ្ទាត់ទំនុកចិត្តរបស់ដ្រូន" និង "បានបញ្ជាក់ពីសមត្ថភាពវាយប្រហារដ៍សាហាវរបស់វា" ។ ការសាកល្បងនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធរយៈពេល 11 ថ្ងៃ ដែលរួមបញ្ចូលការហ្វឹកហ្វឺនលើទីលានសំខាន់ៗ ហើយខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានរៀបចំបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់នេះដើម្បីធ្វើសមយុទ្ធយោធាបន្ថែមទៀត។ លោក Kim ចង់ចរចាបន្ធូរបន្ថយទណ្ឌកម្មពីលោកខាងលិចប៉ុន្តែបដិសេធមិនយល់ព្រម ចំពោះការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់លោកជាមុនសិន ដោយនិយាយថា នេះជាការចាំបាច់សម្រាប់កូរ៉េខាងជើងដើម្បីការពារខ្លួន។
3. ការបញ្ចេញព័ត៌មានមិនពិតរបស់រុស្ស៊ីទទួលបានប្រយោជន៍នៅមជ្ឈិមបូព៌ា
មានតែប្រទេសចំនួនប្រាំមួយប៉ុណ្ណោះដែលបានបោះឆ្នោតនៅជាមួយទីក្រុងមូស្គូប្រឆាំងនឹងដំណោះស្រាយខួបនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានការដកខ្លួនចេញរបស់រុស្ស៊ី បើធៀបនឹងប្រទេសចំនួន 141 ដែលបានបោះឆ្នោតគាំទ្រ។ មជ្ឈិមបូព៌ាគឺជាឧទាហរណ៍ដ៏សំខាន់មួយសំរាប់ប្រទេសដែលបោះឆ្នោតគាំទ្រ ប៉ុន្តែបែរជាផ្ទុយពីអ្វីដែលការគិត។បើសន្ទនាជាមួយឥស្សរជននៅក្នុងរដ្ឋធានីជាច្រើននៅមជ្ឈិមបូព៌ា - ដូចជាអ្នកការទូតដ៏មានឥទ្ធិពល មន្ត្រីរដ្ឋាភិបាល អ្នកកាសែត និងអ្នកជំនួញ - នោះពួកគេបែរជាបង្ហាញពីការកោតសរសើរដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះជំហររបស់រុស្ស៊ីវិញរួមទាំងការអាណិតអាសូរចំពោះដល់លោកពូទីនដោយយល់ឃើញថារុស្ស៊ីត្រូវបានបង្ខំឱ្យធ្វើសកម្មភាព្រៃផ្សៃទាំងនេះក៏ដើម្បីចៀសវាងពីការឡោមព័ទ្ធរបស់ប្រទេសណាតូផងដែរ។ មានមូលហេតុជាច្រើនដែលធ្វើអោយពួកគេយល់ឃើញដូច្នេះ ហើយក្នុងចំណោមមូលហេតុទាំងនោះក៏ដោយសារតែពួកគេទទួលបានអារម្មណ៍ថាត្រូវបានបោះបង់ចោលដោយសហរដ្ឋអាមេរិចនៅក្នុងពេលដែលពួកគេត្រូវការជំនួយ។ ដោយសារការយល់ឃើញថារុស្ស៊ីជាសេះដ៏រឹងមាំអាចមានកំលាំងដ៏ខ្លាំងក្លាវាតទីកាន់តែស្រួលជាងទីក្រុងវ៉ាស៊ីនតោននោះធ្វើអោយពួកគេយល់ឃើញថារុស្ស៊ីពិតជាអាចជួយពួកគេបានច្រើនអាមេរិចប្រសិនបើរុស្ស៊ីជាមហាអំណាច។ នៅតំបន់មជ្ឈិមបូព៌ាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីអាចរក្សាការចូលដំណើរការពេញលេញទៅកាន់រលកអាកាសក្តោបក្តាប់អំពីបញ្ហាវិបត្តិអ៊ុយក្រែនទាំងអស់ដែលអាចអនុញ្ញាតឱ្យវិមានក្រឹមឡាំងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនអំពីសង្គ្រាមតាមអ្វីដែលពួកគេត្រូវការ ខុសពីការលោកខាងលិចដែលសារព័ត៌មានរបស់ពួកគេរឹតត្បិតការផ្សាយទៅដល់។
4. ចិនកំពុងតែដើរតួជាមហាអំណាចពិភពលោក
ឆន្ទៈរបស់ប្រទេសចិនក្នុងការចូលទៅលូកដៃក្នុងជម្លោះទាំងនេះគឺជាដំណាក់កាលថ្មីមួយនៅក្នុងចក្ខុវិស័យរបស់ប្រទេសពួកគេនិងតួនាទីរបស់ខ្លួននៅក្នុងពិភពលោកដែលនេះក៏ជាការផ្ញើសារថាប្រទេសចិននិងប្រទេសដទៃទៀតលែងមានហេតុផលក្នុងការត្រូវអនុលោមតាមសណ្តាប់ធ្នាប់សកលដែលសហរដ្ឋអាមេរិកជាអ្នកដឹកនាំហើយហើយថាទីក្រុងប៉េកាំងកំពុងបង្កបញ្ហាប្រឈមជាមួយនឹងទីក្រុងវ៉ាស៊ីនតោនដែលពួកគេតែងតែព្យាយាមរៀបចំពិភពលោកអោយមើលឃើញថាមានការបែកចែករវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព ។លោកXiបានជំរុញឱ្យមានគំនិតផ្តួចផ្តើមចំនួនបីថ្មីដែលពង្រីកចក្ខុវិស័យរបស់លោកសម្រាប់ពិភពលោកទាំងមូល ដែលរួមមាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើម សន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល។តាមរយៈគំនិតទាំងនេះប្រទេសចិនអាចឈរជាប្រទេសដែលប្រទេសដទៃទៀតមានការប្រុងប្រយ័ត្នចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិកអាចធ្វើអាជីវកម្ម ស្វែងរកការធានាសុវត្ថិភាព និងស្វែងរកការគោរពបាន។ គោលគំនិតរបស់លោកXiអាចឆ្លុះបញ្ជាំងពីជំនឿដែលថាប្រទេសចិនអាចដើរតួជាអ្នកប្រឆាំងទៅនឹងប្រទេសលោកខាងលិច និងការដាក់ពង្រាយនៃជម្លោះរវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព។ ជាជាងប្រទេសផ្តាច់ការ ដូចដែលលោកប្រធានាធិបតី Biden ចង់បាននោះ លោក Xi ចង់ឱ្យប្រទេសជុំវិញពិភពលោក ជាពិសេសក្នុងសកលលោកខាងត្បូង ចាត់ទុកប្រទេសចិនជាសំឡេងនៃហេតុផល គំរូសេដ្ឋកិច្ច និងជាមហាអំណាចដ៏ទន់ភ្លន់ ដែលអាចឈរជើងទប់ទល់នឹងសណ្តាប់ធ្នាប់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានមើលឃើញថាជាការគំរាមកំហែង និងធ្វើបាប។
5. រុស្ស៊ីមានថាមពល ចិនមានប្រាក់
ប្រទេសរុស្ស៊ីគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងការសាងសង់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏ធំនៅស៊ីបេរី ដែលបានធ្វើឱ្យតំបន់ឧស្សាហកម្មរបស់ប្រទេសចិននៅតែបន្ត និងយុទ្ធសាស្ត្រនាំចេញថាមពលរបស់រុស្ស៊ីនៅតែមានជីវិត។ ជាមួយនឹងប្រទេសរុស្ស៊ីបានបំបែកចេញពីទីផ្សារលោកខាងលិច អ្នកជំនាញបានព្រមានថាទីក្រុងមូស្គូបាននឹងកំពុងជីកខ្លួនឯងចូលទៅក្នុងរណ្តៅនៃការពឹងផ្អែកលើប្រទេសចិនដែលជាការផ្តល់ឱ្យទីក្រុងប៉េកាំងនូវឥទ្ធិពលកាន់តែខ្លាំងក្នុងការកំណត់តម្លៃ និងលក្ខខណ្ឌ។ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនមក រុស្ស៊ីបានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន យ៉ាងហោចណាស់មួយផ្នែក ព្រោះពួកគេមិនមានជម្រើសផ្សេងទៀតច្រើន។ ដោយដាច់តែឯងនៅក្នុងទីផ្សារពិភពលោកនិងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចរុស្ស៊ីបានរកឃើញថាប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានកម្លាំងទីផ្សារខ្លាំងដើម្បីជួយរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យស្ថិតស្ថេរ។នោះបានផ្តល់ឱ្យទីក្រុងប៉េកាំងនូវការមានប្រៀបជាងក្នុងការចរចាកិច្ចព្រមព្រៀងនិងកិច្ចសន្យាផ្សេងៗ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ចិនអាចទិញយកប្រេងឆៅរបស់រុស្ស៊ីដោយបញ្ចុះតម្លៃជិត 40 ភាគរយ។