BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តសៀមរាបរបស់កម្ពុជាជាប់ចំណាត់ថ្នាក់ទី៤ជាទិសដៅទេសចរណ៍ពេញនិយមបំផុតលើពិភពលោក

ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 16:22  មានជ័យ

2023-02-01 16.15.53

ទឹកដីខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០នៅក្នុងពិភពលោក នេះបើយោងតាមក្រុមហ៊ុន Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ Trip Advisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា គោលដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១គឺប្រទេសគុយបា ដែលមានគោលដៅទេសចរណ៍៣កន្លែង (Old Havana; Plaza Mayor & Valle de Vinales) ជាមួយសកម្មភាពទេសចរណ៍១៤៩៩ ។ ឯចំណាត់ថ្នាក់លេខ២គឺទីក្រុងហយអាន (Hoi An) ប្រទេសវៀតណាម។ ទីក្រុងនេះនៅលើឆ្នេរសមុទ្រវៀតណាមភាគកណ្តាល ដែលនៅតែរក្សាបាននូវរូបភាពដ៏ល្អនៃកំពង់ផែពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ដ៏សំខាន់ នាសតវត្សទី១៥-១៩ហើយបើតាមទិន្នន័យបង្ហាញថា មានសកម្មភាពទេសចរណ៍១៦៨៣។

ចំណាត់លេខ៣គឺកោះមូរីទូស (Mauritius) នៅអាហ្រ្វិកដែលមាន១០២១សកម្មភាពក៏ព្រោះតែជាកន្លែងដ៏មានសក្តានុពលខ្លាំងជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក និងថែមទាំងជាកំពង់ផែ និងទីផ្សារដ៏មមាញឹក ហើយល្អបំផុតសម្រាប់អ្នកដែលស្វែងរកការនេសាទសមុទ្រទឹកជ្រៅ។ ចំណាត់ថ្នាក់លេខ៤គឺខេត្តសៀមរាមជាទឹកដីបវរនៃប្រទេសកម្ពុជា ជាទីឋានដែលសម្បូរដោយសំណង់មហិមារនៃប្រាសាទថ្មរាប់មិនអស់ក្រៅពីនោះនៅមានភូមិលិចទឹកនៃបឹងទន្លេសាបរួមទាំងសកម្មភាពផ្សេងៗ ដែលទិន្នន័យបង្ហាញថា មានសកម្មភាពទេសចរណ៍រហូតដល់២៤៤០សកម្មភាពពោលគឺលើសគោលដៅទាំង៣ចំណាត់ថ្នាក់ខាងលើទៅទៀត។

2023-02-01 16.15.50

ក្រៅពីនោះឈៀងមៃ ប្រទេសថៃ (Chiang Mai) ជាប់ចំណាត់ថ្នាក់លេខ៥ មានសកម្មភាពទេសចរណ៍១៧៥១។ កោះ Cayman នៃ Grand Cayman (ចំណាត់លេខ៦), Fes សាកលវិទ្យាល័យចំណាស់បំផុតទឹកដីប្រទេសម៉ារ៉ុក (ចំណាត់ថ្នាក់លេខ៧), បាគូ ប្រទេសអាស៊ែបៃហ្សង់ (ចំណាត់ថ្នាក់លេខ៨), Kathmandu ប្រទេសនេប៉ាល់ (ចំណាត់ថ្នាក់លេខ៩), Krakow ប្រទេសប៉ូឡូញ (ចំណាត់ថ្នាក់លេខ១០) និងតំបន់ខ្លះ នៃប្រទេសមួយចំនួនទៀត។

ចំណាត់ថ្នាក់នេះត្រូវបានវាយតម្លៃដោយផ្អែកលើការពិនិត្យរបស់អ្នកប្រើប្រាស់ TripAdvisor ចំនួនរាប់លាននាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅទស្សនាគោលដៅពេញនិយមបំផុតនៅក្នុងពិភពលោកក៏ដូចជាកន្លែងដែលមានការចាប់អារម្មណ៍ក្នុងការរៀបចំផែនការធ្វើដំណើរ។ ក្រសួងទេសចរណ៍ថ្មីៗនេះបានលើកឡើងថា ខេត្តសៀមរាបគឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ក្រៅពីប្រាសាទសៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមកទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង១០៥ ៤០០នាក់ ក្នុងនោះជាង១៥ ៤០០នាក់ ជាជនបរទេស៕ 

2023-02-01 16.15.56

2023-02-01 16.15.59

2023-02-01 16.16.02

2023-02-01 16.16.06

2023-02-01 16.16.09

2023-02-01 16.16.12

2023-02-01 16.16.15

2023-02-01 16.16.20

2023-02-01 16.16.23

2023-02-01 16.16.27

2023-02-01 16.16.30

2023-02-01 16.16.34

2023-02-01 16.16.37


 


ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 16:22  មានជ័យ