BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ថាចេតិយវត្តបទុមវតីបានឆ្លងកាត់៨រាជ្យស្តេចផែនដីទៅហើយ

ថ្ងៃពុធ, 04 ខែមករា 2023 11:19  មានជ័យ

2023-01-04 11.06.10

ការលើកឡើងរបស់លោកសាស្ត្រាចារ្យ  ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានធ្វើឡើងតាមរយៈហ្វេសបុកផ្ទាល់ខ្លួន និងបន្ទាប់ពីមានព័ត៌មានថា ចេតិយដែលមានអាយុកាលជាង១២០ឆ្នាំនៅវត្តបទុមវតីត្រូវបានវាយកម្ទេច។ លោកសរសេរថា ចេតិយវត្តបទុមវតី ស្ថិតស្ថេរនៅតាំងពីវិហារចាស់តមកវិហារថ្មី ឆ្លងកាត់៨រាជ្យស្តេចផែនដី គឺព្រះករុណាព្រះបាទសម្តេច ១. ព្រះនរោត្តម- ២.ព្រះស៊ីសុវត្ថិ- ៣.ព្រះមុនីវង្ស- ៤. ព្រះសីហនុ (លើកទី១)- ៥. ព្រះសុរាម្រឹត- ៦. ព្រះកុសុម: ៧. ព្រះសីហនុ (លើកទី២) ៨. ព្រះបរមនាថ និងមេដឹកនាំច្រើនជំនាន់ទៀត។ អ្វីដែលសំខាន់ ទៀតនោះ គឺចេតិយមានរចនាតុបតែងវិចិត្របិទក្បាច់ ផ្កាចាន (កុលាលភាជន៍) សាងដោយក្រុមអ្នក ឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០) អាយុកាល១២៣ឆ្នាំ ហើយជាប្រភេទចេតិយ ដែលនៅមានដោយកម្រ សម្រាប់ទុកជាភស្តុតាង និងឲ្យគេសិក្សារៀនសូត្រពីរចនាបថស្ថាបត្យកម្មក្នុងវត្តអារាមខ្មែរ។

2023-01-04 11.06.45

គួររំលឹកថា ចេតិយបុរាណដែលមានអាយុកាល១២៣ឆ្នាំហើយជាប្រភេទចេតិយដែលនៅមានដោយកម្រស្ថិតក្នុងវត្តបទុមវតី ក្រុងភ្នំពេញ  ត្រូវបាន​ក្រុមជាងវាយបំផ្លាញចោលដោយសារ​តែច្រឡំនេះបើតាមសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។ ព្រះអង្គបានមានបន្ទូលប្រាប់សារព័ត៌មាន ថា ការវាយនោះដោយសារតែការស្ដាប់ច្រឡំពីភិក្ខុសង្ឃដែលដឹកនាំជួលជុល ។ ព្រះអង្គបន្តថា ដំបូងឡើយព្រះសង្ឃដែលជាគណៈគ្រប់គ្រងវត្តបានប្រាប់ឱ្យដឹកនាំជាងទៅជួសជុល និងរៀបចំឥដ្ឋកន្សែងនៅទីតាំងជាប់ចេតិយបុរាណនោះឱ្យបានស្អាតប៉ុន្តែភិក្ខុសង្ឃ ដែលដឹកនាំស្ដាប់មិនច្បាស់បែរជាប្រាប់ជាងឱ្យវាយចេតិយបុរាណនោះទៅវិញ។ ទាក់ទងករណីនេះនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះមកត្រួតពិនិត្យនិងបញ្ជាឱ្យខាងវត្តផ្អាកការជួសជុលដើម្បីឱ្យក្រសួងវប្បធម៌ស្រាវជ្រាវ និងជួសជុលដើម្បីរក្សាភាពដើមនៃចេតិយឡើងវិញ។

លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្នុងករណីនេះបានឯកភាពមិនបន្តវាយកម្ទេចទៀតទេ និងត្រូវធ្វើការជួលជុលឡើងវិញហើយក្រសួងបានចាត់ឲ្យអ្នកជំនាញពិនិត្យនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។ សូមបញ្ជាក់ថា សំណង់ចេតិយអាយុ១២៣ឆ្នាំនេះក្រសួងធ្លាប់បានចុះក្នុងបញ្ជីបេតិកភណ្ឌរួមហើយ។ ទន្ទឹមនេះក្រសួងនឹងមាននិតិវិធីច្បាប់ទាក់ទងនឹងករណីវាយកម្ទេចសំណងនេះ៕ 

2023-01-04 11.06.01

2023-01-04 11.06.05

2023-01-04 11.06.14

2023-01-04 11.06.18

2023-01-04 11.06.22

2023-01-04 11.06.26

2023-01-04 11.06.30

2023-01-04 11.06.33

2023-01-04 11.06.37

2023-01-04 11.06.41

2023-01-04 11.06.48

2023-01-04 11.06.52

2023-01-04 11.06.56

2023-01-04 11.06.59

2023-01-04 11.07.05

2023-01-04 11.07.08

2023-01-04 11.07.12


 


ថ្ងៃពុធ, 04 ខែមករា 2023 11:19  មានជ័យ