BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ

ថ្ងៃអង្គារ, 08 ខែមីនា 2022 10:51  លាង ឡា

photo_2022-03-08_10-33-36 (2)C

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ឋករណីឃាតកម្មលើស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិន ដែលបានឃាត់ខ្លួនមានឈ្មោះ LI XIAO JIANG អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EG 9171185 និងបានដកហូតអាវុធខ្លី មួយដើម ម៉ាក BERETTA (ប្រើហ្គាស), ប្រាក់ដុល្លារ ១ដុំ (លុយសែន) និងទូរស័ព្ទ ១គ្រឿង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១:០០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតកម្មមួយបានកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១០២ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ឈានដល់បើកការស្រាវជ្រាវតែម្ដង។

ចំណែកជនរងគ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 88842731 ត្រូវបានជនដៃដល់យកខ្សែចងដៃ ចងជើង និងច្របាច់បំពង់ក រហូតដល់ស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្ន ជនដៃដល់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

photo_2022-03-08_10-33-35M

photo_2022-03-08_10-33-36M


 


ថ្ងៃអង្គារ, 08 ខែមីនា 2022 10:51  លាង ឡា