BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការគំរាមកំហែងដោយស៊ូណាមីដែលកើតចេញពីការផ្ទុះភ្នំភ្លើងដ៏ធំក្នុងមហាសមុទ្ទប៉ាស៊ីហ្វីក

ថ្ងៃអាទិត្យ, 16 ខែមករា 2022 11:44  គុន ច័ន្ទរដ្ឋា

2022-01-16 11.36.04 (1)

New Zealand-AP-

ការគំរាមកំហែងដោយ ស៊ូណាមីនៅជុំវិញប៉ាស៊ីហ្វីកដែលកើតចេញពីការផ្ទុះភ្នំភ្លើងដ៏ធំនៅក្រោមបាតសមុទ្ទបានចាប់ផ្តើមគួចទឹកកាលពីថ្ងៃអាទិត្យ ខណៈដែលទំហំនៃការខូចខាតនៃកោះ Tonga នៅមិនទាន់ច្បាស់។ រូបភាពតាមផ្កាយរណបបានបង្ហាញឲ្យឃើញទិដ្ឋភាពនៃការផ្ទុះដែលបានការកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ជាមួយនឹងរូបភាពនៃផេះពពុះទឹកនិងឧស្ម័នដែលបានផុសចេញពីផ្ទៃទឹកមានរាងដូចជាផ្សិតនៅលើផ្ទៃសមុុទ្ទពណ៌ខៀវបសលេងនៃការផ្ទុះអាចលឺដល់យ៉ាងឆ្ងាយរហូតដល់អាឡាស្កា។

នៅក្នុងប្រទេស Tonga វាបានបញ្ជូនរលកយក្សបោកផ្ទប់ទៅនឹងច្រាំង ហើយប្រជាពលរដ្ឋបានស្ទុះស្ទាររត់ទៅកាន់ទីខ្ពស់។ ការផ្ទុះនេះបានកាត់ផ្តាច់អាំងទ័រណែតនៅក្នុងប្រទេស Tonga  បន្សល់ទុកឲ្យមិត្តសម្លាញ់និងសមាជិកក្រុមគ្រួសារនៅជុំវិញពិភពលោកមានការអន្ទះអន្ទែងព្យាយាមធ្វើទំនាក់ទំនង ដើម្បីចង់ដឹងថាតើមានអ្វីរងគ្រោះនិងទហំនៃការខូចខាត។ សូម្បីតែគេហទំព័ររបស់រដ្ឋាភិបាលនិងប្រភពផ្លូវការដ៏ទៃទៀតក៏មិនអាចធ្វើបច្ចុប្បន្នភាពបានកាលពីថ្ងៃអាទិត្យ។

នាយករដ្ឋមន្ត្រី New Zealand  , Jacinda Arden បាននិយាយថានៅមិនទាន់មានរបាយការណ័៍ជាផ្លូវការណ៍នៅឡើយនៃអ្នករងគ្រោះឬក៏ស្លាប់នៅក្នុងប្រទេស Tonga ,ប៉ុន្តែបានបញ្ជាក់នូវការប្រុងប្រយ័ត្នថាធាជ្ញាធរមិនទាន់បានធ្វើទំនាក់ទំនងជាមួយនឹងកោះនៅកន្លែងខ្លះព្រមទាំងកោះតូចៗនៅឡើយទេ។ “ការធ្វើទំនាក់ទំនងជាមួយ Tonga នៅមានកំរិតនៅឡើយ ហើយខ្ញុំបានដឺងថាវាបានបង្ករនូវភាពអន្ទះអន្ទែងចំពោះសហគមន៍ Tonga នៅទីនេះ” ។

លោកស្រីបាននិយាយថា មានការខូចខាតដល់ទូកនិងកុប៉ាល់ដែលនៅតាមកោះយ៉ាងធ្ងន់ធ្ងរក្នុងប្រទេស Tonga។ រដ្ឋធានី Naku’aloft ត្រូវបានគ្របដណ្តប់ទៅដោយគំនរផេះយ៉ាងក្រាស់ដែលចេញពីភ្នំភ្លើង Arden បាននិយាយ , ការផ្គត់ផ្គង់ទឹកស្អាតនិងទឹកសុទ្ធគឺជាសេចក្តីត្រូវការដ៏សំខាន់។អង្គការផ្តល់ជំនួយបាននិយាយថា គំនរផេះដ៏ក្រាស់និងផ្សែងបានជម្រុញឲ្យអាជ្ញាធរសុំឲ្យប្រជាពលរដ្ឋពាក់ម៉ាស់និងបរិភោគទឹកដប។

Arden បាននិយាយថា New Zealand មិនអាចនឹងបញ្ជូន យន្តហោះយោធាស៊ើបការណ៍ដើម្បីហោះរំលងលើប Tonga កាលពីថ្ងៃអាទិត្យបានទេ  ពីព្រោះពពកនៃផេះមានកំពស់រហូតដល់ទៅ ១៩,០០០ ម៉ែត្រមប៉ុន្តែគេសង្ឃឹមថានឹងបញ្ជូនយន្តហោះនៅថ្ងៃច័ន្ទ បន្ទាប់ពីយន្តហោះដឹកជំនួយនិងនាវា។

 

 


ថ្ងៃអាទិត្យ, 16 ខែមករា 2022 11:44  គុន ច័ន្ទរដ្ឋា