BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ កម្ពុជាមិនបារម្ភពីមេរោគ "អូមីក្រុង" ប៉ុន្តែបន្តប្រុងប្រយ័ត្ន

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 10:23  លាង ឡា

photo_2021-12-27_09-32-20c (1)

ភ្នំពេញ៖ នៅក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីជាង ២.៣លានដូស នាយប់ថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនឱ្យបន្តការប្រុងប្រយ័ត្នដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល។ 

សម្តេចតេជោ បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេទើបអាចយកឈ្នះជំងឺនេះបាន។ សម្តេចតេជោបានបន្តថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជា មិនមានការបារម្ភដែរ។ 

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥ករណី ដែល១៥ករណីនេះ ជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

កម្ពុជា បានរកឃើញករណីវិជ្ជមានមេរោគបំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង»កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ លើស្ត្រីជនជាតិខ្មែរមួយរូប ជាអ្នកធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា តំបន់អាហ្វ្រិកខាងលិច ដោយឆ្លងកាត់តាមទីក្រុងឌូបៃ រួចបន្តដំណើរតាមជើងហោះហើរមកប្រទេសថៃ ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២១។ 

មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងដូសទី៤ ដល់មន្រ្តីជួរមុខ ដើម្បីបង្កើនភាពសុំាំដល់រាងកាយផងដែរ៕

photo_2021-12-27_09-32-20 (2)m

photo_2021-12-27_09-32-20 (3)m

photo_2021-12-27_09-32-20 (4)m

អត្ថបទ​​ លាង​ ឡា
 


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 10:23  លាង ឡា