PhnomPenh-
មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានជំរុញកម្ពុជាមិនត្រូវធ្វើសម្បទានណាមួយចំពោះពួកយោធាផ្តាច់ការមីយ៉ាន់ម៉ានៅពេលដែលទីក្រុងភ្នំពេញធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ។ ពាក្យសំដីរបស់ទីប្រឹក្សារក្រសួងការបរទេស លោក Derek Cholet បានលេចចេញមកបន្ទាប់ពី១ថ្ងៃបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិយាយថាមន្ត្រីមីយ៉ាន់ម៉ាគួរតែអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន បន្ទាប់ពីបានផាត់ចេញដែលមិនធ្លាប់មានពីមុនមកនៅក្នុងកិច្ចប្រជុំឆ្នាំនេះ។
មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពី លោកឧត្តមសេនីយ៍ មីង អូងលាំង បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយជ័យលាភីរង្វាន់ណូបែល អ្នកស្រី អូងសាន ស៊ូជីកាលពីថ្ងៃទី១ ខែកុម្ភះ ដែលរុញច្រានឲ្យមានការតវ៉ាទូទាំងប្រទេសនិងចលនាតស៊ូដោយអាវុធដែលជួបប្រទះទៅនឹងការបង្រ្កាបដោយហឹង្សារ។ ពួកយោធាបាននិយាយថា គេចាប់យកអំណាចដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងថាពួកប្រឆាំងជាភេវរករ។
មីងអូងលាំង មិនត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែតុលាដោយប្រធានអាស៊ានបច្ចុប្បន្ន ប្រ៊ុយណេ ដោយសារមូលហេតុខ្វះនូវកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងផែនការសន្តិភាពក្នុងតំបន់ រួមបញ្ចូលទាំងមិនបានអនុញ្ញាតិឲ្យបេសកជនពិសេសបានជួបជាមួយអ្នកស្រី អូងសាន ស៊ូជី ដែលបានត្រូវគេកាត់ទោស។ Cholet នៅក្នុងការធ្វើទស្សនកិច្ចរយៈពេលខ្លីក្នុងទីក្រុងភ្នំពេញ មិនបាននិយាយឲ្យទីក្រុងភ្នំពេញបន្តនូវការផាត់ចេញមន្ត្រីយោធាមីយ៉ាន់ម៉ានោះទេ ប៉ុន្តែលោកបានជំរុញឲ្យកម្ពុជាទ្រទ្រង់និងលើកស្ទួយ ផែនការសន្តិភាពអាស៊ាន។
“យើងរំពឹងថា ទំនាក់ទំនងណាមួយប្រាកដជានឹងនាំមកនូវលទ្ធផលពិតប្រាកដ មិនមែនគ្រាន់តែជាអ្វីដែលជាសម្បទានសំរាប់ពួកយោធានោះទេ” លោកនិយាយ។ "អាមេរិកមិនប្រឆាំងទៅនឹងការធ្វើទំនាក់ទំនងនោះទេ យើងនៅមានស្ថានទូតក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែយើងច្បាស់ណាស់ថាទំនាក់ទំនងត្រូវតែមានគោលបំណងមួយច្បាស់លាស់ អ្នកមិនអាចត្រឡប់មកវិញដោយមិនបានបង់ថ្លៃនោះទេ ហើយយើងចង់ឃើញការលូតលាស់ពិតប្រាកដដែលមានហេតុផល"។
យោធាភូមាបានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេសមកធ្វើទស្សនកិច្ចនៅកម្ពជាបន្ទាប់ពីបានកាត់ទោសអ្នកស្រី អូងសាន ស៊ូជី ដាក់ពន្ធាគារ៤ឆ្នាំ ក្រោយមមកបន្ថយនៅត្រឹម២ឆ្នាំ ហើយក៏បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃអង្គារ៍។