កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ក្រុង កំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចជាប់របង មជ្ឈមណ្ឌល កំចាត់មីន(ស៊ីម៉ាក) ក្នុងភូមិ ធម្មយុត្តិ សង្កាត់ ប្អេរ ក្រុង/ខេត្ត កំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទ្រី អេងលៀង ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ទីលំនៅបច្ចុប្បន្នភូមិ ផ្សារលើ សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង និង ឈ្មោះ សម្បត្តិ សាម៉នូដែត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ ទឹកត្រី សង្កាត់ កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង៖ ថ្នាំញៀនចំនួន ០៣ កញ្ចប់, ទូរ សព្ទ័ ០២គ្រឿង, ឧបករណ៍វេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕