BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្លាំងអធិការដ្ឋាននគរបាល ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:32  ហេង សំណាង

 

photo_2021-12-13_07-35-40 (1)

កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុក គងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យបានចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិ ស្រង់ ឃុំ ស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។ 
 ក្នុងកិច្ចប្រតិបត្តិការថ្ងៃនៅទី១២ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១០និង៥០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទី ១-ឈ្មោះ យ៉ុង សុភាក់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិ ស្រង់ ឃុំ ស្រង់  ស្រុក គងពិសី ។ ទី ២-ឈ្មោះ សំ ពេជ្រ ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅ ភូមិ តានៃ ឃុំ ព្រៃញាតិ ស្រុក គងពិសី។ ទី ៣-ឈ្មោះ ឃុន ណុប ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិ ម្កាក់ ឃុំ ស្នំក្រពើ ស្រុក គងពិសី និងទី ៤-ឈ្មោះ  គួន សុខណា ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅ ភូមិ ស្នួល ឃុំ ស្នំក្រពើ ស្រុក គងពិសី  ។ 
 ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៤កញ្ចប់តូច, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ៣, ដាវ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន  ។


ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:32  ហេង សំណាង