BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនជាតិចិនម្នាក់ បានស្លាប់បន្ទាប់ពីផ្ទុះអាវុធក្នុងការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ប្រមាណ ១.៤០០ គីឡូក្រាម

ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:17  ហេង សំណាង

photo_2021-12-12_21-58-12 (2)

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅមុននេះបន្តិច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងរាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះ បង្កឲ្យមានការប៉ះទង្គិចគ្នារហូតឈានដល់ផ្ទុះអាវុធនៅ ផ្លូវជាតិលេខ ៤ បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ ខណៈក្រុមឈ្មួញកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។

photo_2021-12-12_21-58-12

ប្រភពព័ត៌មានមិនទាន់ផ្លូវការមុននេះបន្តិចបានឲ្យដឹងថា ជនជាតិចិនដែលបានស្លាប់នោះ គឺជាក្រុមឧក្រិដ្ឋជនដែលបានបាញ់ប្រហារមកលើសមត្ថកិច្ចនៅត្រង់ចំណុចលើផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចបាញ់ទប់ទល់វិញ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត ១គ្រឿង។

ក្នុងករណីបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន ប្រមាណ ១.៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិតនៅក្នុងរោងចក្រផលិត ដំណាប់ស្វាយនោះ៕

photo_2021-12-13_03-05-25

photo_2021-12-13_03-05-24

photo_2021-12-13_03-05-24 (2)

photo_2021-12-13_03-05-25 (2)

 


ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:17  ហេង សំណាង