BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

បុរសម្នាក់ដុតផ្ទះខ្លួនឯង បណ្តាលអោយឆាប់ឆេះដល់ផ្ទះអ្នកជិតខាងត្រូវនគរបាលឃាត់ខ្លួន នៅស្រុកសំរោងទង

ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:47  ហេង សំណាង

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង០៥នាទី មានអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅចំណុចភូមិចំការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

photo_2021-12-11_08-27-42

ក្នុងហេតុការនេះដែរសមត្ថកិច្ច បានអោយដឹងថាផ្ទះដែលត្រូវភ្លើងឆេះនោះទី១ ម្ចាស់ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តោការខូចខាត និងឆេះផ្ទះអស់ចំនួន ០១ខ្នងផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៦×៨ ជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សី ទំហំ ៦×៦ ឆេះអស់ទាំងស្រុង ឆេះ ពូក១ គ្រែ ១ និងសម្ភារមួយចំនួន ។  
បន្ទាប់មកបានរៀលឆាបទៅឆេះផ្ទះទី២ ម្ចាស់ឈ្មោះ ស ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតខាងលើ។ ណ្តាលអោយការខូចខាត និងឆេះអស់ផ្ទះចំនួន ០១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ៦×៨  ឆេះអស់ទាំងស្រុង ឆេះ ទូរឈើ១ គ្រែ២ ទូរទឹកកក២ និងសម្ភារមួយចំនួន។ ករណីខាងលើនេះមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ មូលហេតុបណ្ដាលមកពីឈ្មោះ ស សុវណ្ណ ជាម្ចាស់ផ្ទះដុតដោយខ្លួនឯង។ 
   
កិច្ចប្រតិបត្តិការ របស់កងកម្លាំងជំនាញខេត្ត និងស្រុកជួយអន្តរាគមន៍ ករណីលើនេះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្ដស្រុកសំរោងទង ០១គ្រឿង និងរថយន្ដខេត្ត ០២គ្រឿង ប្រើប្រាស់ទឹកអស់រថយន្ត ០៤ រថយន្ត ។ ចំពោះជនបង្ករឈ្មោះ ស សុវណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:47  ហេង សំណាង