BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុរសជាប្តីយកកូនកាំបិតប្រលែងលេងជាមួយប្រពន្ធជ្រុលដៃចាក់បណ្តាលឲ្យស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 08:38  ហេង សំណាង

photo_2021-12-10_06-45-02 (1) (1)

 មណ្ឌលគិរី ៖ កាលពីថ្ងៃពុធ ០៨កើត ខែមិគសិរ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ នាវេលាម៉ោង ២០និង ៤៦នាទី មានករណីឃាតកម្មបានកើតឡើងនៅត្រង់ចំណុចផ្ទះចាំចំការម្រេចមួយកន្លែងស្ថិតនៅក្នុងភូមិ ពូទឺត ឃុំ ប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី  ។ 

ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតរស់នៅភូមិ ធ្លក  ឃុំ ស្ពឺខ ស្រុក បាភ្នំ ខេត្តព្រៃវែង។ ក្នុងករណីឃាតកម្មខាងលើនេះបង្កឡើងដោយបុរសជាប្តីមានឈ្មោះ ឡាយ ហៀង អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នរស់ក្នុងភូមិ- ឃុំ កើតហេតុខាងលើ  ។ 

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ឡាយ ហៀង បានឆ្លើយសារភាពថាមុនពេលកើតហេតុខ្លួនបានទៅផឹកស្រានៅផ្ទះឈ្មោះ  សួន អ្នកជិតខាងគ្នាបន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះក៏ឃើញប្រពន្ធកំពុងតែដាំបាយក៏បានបបួលផឹកស្រាជាមួយគ្នា ពេលផឹកស្រារួចប្រពន្ធចូលដេកក្នុងមុងមុន  ។ 

ជនសង្ស័យ ដែលជាប្តីក៏យកកាំបិតចិតបន្លែមកចិតផ្លែត្របែកហូបហើយក៏បាននិយាយលេងសើចឆ្លងឆ្លើយគ្នាជាមួយប្រពន្ធបន្ទាប់ មកខ្លួនក៏បានយកកាំបិតចិតបន្លែទៅចាក់លលេងក៏ជ្រុល ដៃដល់ទីជំរៅក៏បានកកឈាមនៅក្នុងខ្លួនជនរងគ្រោះ បណ្តាលអោយជន រងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពប៊ូស្រា  ។ 

តាមកាពិនិត្យរបស់សមត្ថកិច្ចជនសង្ស័យជាប្តីបានចាក់ត្រង់ពោះធ្លាយ ដល់ផ្លោកនោមនិងបណ្តាលកកឈាម ក្នុងពោះបណ្តាលអោយ ស្លាប់បាត់បង់ជីវិតក្រៅពីនោះពុំមានស្លាកស្នាម ឬរងរបួសនៅកន្លែងផ្សេងទៀតឡើយ  ។ 
 បច្ចុប្បន្ន ជនសង្ស័យត្រូវជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី  ៕


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 08:38  ហេង សំណាង