ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំដាច់ដោយឡែក លេីការកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដោយមានការចូលរួមពីអភិបាលខេត្តបន្ទាយមានជ័យ និងបាត់ដំបង ។
នៅក្នុងនោះ អភិបាលខេត្ត បន្ទាយមានជ័យ លេីកឡេីងថា ថ្នាក់ដឹកនាំក្រសួង និងខេត្តបានចុះដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាបនៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក។
ក្នុងប្រតិបត្តិការនេះថ្នាក់ដឹកនាំក្រសួង គណៈបញ្ជាការឯកភាពខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើស និងក្រុមមន្ត្រីជំនាញសូរិយោដី ជលផល និងមន្ត្រីមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់ កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។