សារគាំទ្រ យ៉ាងពេញទំហឹងពី ឯកឧត្តម ជាម ប៉េអា ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត តាមរយៈការបោះឆ្នោត
ខ្ញុំបាទ ជាម ប៉េអា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត តាមរយៈការបោះឆ្នោត។