រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុម នរោត្តម រណឬទ្ធិ ព្រះប្រទានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមយុវជនក្រុមព្រះសុរិយា មានសេចក្តីរំភើប ចំពោះសេចក្តីសម្រេចនេះ និងសូមគោរពថ្លែងអំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ព្រះកិត្តិយសថ្វាយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលពេញមួយព្រះជន្មសម្តែចក្រុមព្រះ បានរួមចំណែកដើម្បីការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងនាំមកវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕