BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចស្រុក ក្រគរ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

ថ្ងៃពុធ, 01 ខែធ្នូ 2021 08:55  ហេង សំណាង

photo_2021-12-01_07-46-54 (1)

ពោធិ៍សាត់៖ ជនសង្ស័យជាស្ត្រីម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូពីចំណុចក្បែរផ្ទះខ្មោច ស្ថិតក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ព្រំប្រទល់ស្រុករលាប្អៀរ) កាលពីវេលាម៉ោង ១០និង២០ នាទី  ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុក បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មានពីលោក អធិការនគរបាល ស្រុក រលាប្អៀរ តាមរយៈទូរស័ព្ទអំពីករណីចោរលួចម៉ូតូនិងបានជិះមកទិសខាងលិច លោកបានរៀបចំកម្លាំង អធិការនគរបាលស្រុកចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ អធិការរងផែនការងារនគរបាលយុត្តិធម៌ចេញ អន្តរាគមន៍ចុះស្រាវជ្រាវក៏ប្រទះឃើញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GF-9937 សេរីឆ្នាំ ២០១៧ មាន ភិនភាគដូចនឹងព័ត៌មានផ្តល់ឲ្យសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ គួន រតនា នៅចំណុចផ្ទះជួលមាន ស្លាកយីហោអង្គររាជរបស់ម្ចាស់ឈ្មោះ ប៉ែន ឃីប ភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ  ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១២និង៤៣ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ អធិការរងបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីខាងលើមានឈ្មោះ គួន រតនា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងមានមុខរបរមិនពិតប្រាកដ។ លោកអធិការរងបានបន្តថា ក្រោយសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូនៅលើចិញ្ចើមផ្លូវជាតិលេខ៥ក្បែរ ផ្ទះខ្មោចប្រាកដមែន។  

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១៦និង១១នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕


ថ្ងៃពុធ, 01 ខែធ្នូ 2021 08:55  ហេង សំណាង