BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សួរនាំរឿងបាត់មេមាន់១ក្បាល បង្កើតជាកំហឹងរហូតប្រើអំពើហិង្សា បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

ថ្ងៃពុធ, 01 ខែធ្នូ 2021 08:19  ហេង សំណាង

photo_2021-12-01_07-44-35

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង២៧នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ បានប្រព្រឹត្តិសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស បែកក្បាលផ្នែកខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) ចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) និងចំលើផ្ទៃច្រមុះ បណ្តាលឲ្យហូរឈាមនិងដួលសន្លប់បាត់ស្មារតីនៅផ្ទះជនរងគ្រោះ។ 

មន្ត្រីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ៖ ជនល្មើសឈ្មោះ ផាន ពិសាល ហៅតុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។  ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

ករណីនេះ ជនរងគ្រោះបានបាត់មាន់មេចំនួន ០១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅតុល (ជនល្មើស) អំពីបញ្ហាខ្លួនបាត់មាន់មេ ខណៈនោះជនសង្ស័យក៏មានកំហឹងហើយជេរប្រមាថ និងវាយបណ្តាលឲ្យរងរបួសដួលសន្លប់តែម្តង។ 

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ថ្ងៃពុធ, 01 ខែធ្នូ 2021 08:19  ហេង សំណាង